សេវាកម្មឆាប់រហ័ស

ថវិការពិតជាសំខាន់ក្នុងការធ្វើគម្រោង ប៉ុន្តែពេលវេលាក៏ជាកត្តាមួយដ៏សំខាន់ផងដែរសម្រាប់អ្នកធ្វើគម្រោងគ្រប់រូប។ ដូច្នេះទើបយើងខ្ញុំតែងតែថែមពេលវេលា២ទៅ៣ថ្ងៃ ទៅលើការកំណត់នៃគម្រោងផលិតគំនូរជីចលធំៗ ដើម្បីជៀសវាការកែកុនបន្ថែម ដែលធ្វើអោយចំណាយពេល នឹងខកខានពេលវេលាកំណត់របស់អតិថិជន ប៉ុន្តែជាទូរទៅ យើងខ្ញុំតែងតែធ្វើហើយមុនពេលកំណត់ជានិច្ច។

យើងខ្ញុំដឹងយ៉ាងច្បាស់ថា ទាំងគុណភាព តម្លៃ នឹងសេវាកម្មឆាប់រហ័ស គឺមានសារៈសំខាន់ដូចគ្ន។ ដូច្នេះហើយ ទើបផ្នែកខាងគ្រប់គ្រងគម្រោងរបស់យើងខ្ញុំតែងតែដាក់កំណត់យ៉ាងច្បាស់លាស់ នៅក្នុង Project Management System របស់បុគ្គលិកនីមួយៗ ដើម្បីជៀសវាងភាពយឺតយ៉ាវគម្រោងរបស់អតិថិជន ប៉ុន្តែនេះមិនមែនជាជំហ៊ានតែមួយនោះទេ បន្ទាប់ពីលទ្ធផលនៃគម្រោង គឺត្រូវឆ្លងកាត់ផ្នែកត្រួតពិនិត្យមើលគុណភាពសិន មុននឹងផ្ញើរទៅកាន់អតិថិជន។ យើងខ្ញុំធានាថា រាល់ដំណាក់កាលនៃគម្រោង នឹងប្រព្រឹត្តទៅយ៉ាងរលូន ៩៩.៩% តាមកាលកំណត់ ប៉ុន្តែជាទូរទៅពួកយើងតែងតែធ្វើហើយមុនកាលកំណត់។ ទោះជាជួបការលំបាកយ៉ាងណា យើងខ្ញុំត្រូវតែប្ដេជ្ញាធ្វើឲ្យបានដូចការសន្យាជាដាច់ខាត ដើម្បីកសាងទំនុកចិត្តដល់អតិថិជនចំពោះក្រុហ៊ុនយើងខ្ញុំ។

ក្រៅពីបទបញ្ជានៅក្នុងក្រុមហ៊ុន និងប្រព័ន្ធគ្រប់គ្រង់ យើងខ្ញុំក៏មានដែរនូវបុគ្គលិកពិសេសសម្រាប់ជំនួយដល់ល្បឿននៃការធ្វើគម្រោង ក្នុងករណីមានហានិភ័យនៃភាពយឺតយ៉ាវ ឬមានគម្រោងបន្ទាន់ដែលអតិថិជនត្រូវការក្នុងរយៈពេលឆាប់បំផុត។ ការតាមដានដំណើរនៃគម្រោងតែងតែត្រូវធ្វើឡើងជារៀងរាល់ ៤ ម៉ោងម្ដង ដើម្បីធានានូវពេលវេលាកំណត់។

ព័ត៍មានលម្អិតអំពីទំនាក់ទំនង

អាសយដ្ឋាន ផ្ទះលេខ៣៥អេ ផ្លូវ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមហ៊ុន Gartoon ចាប់ផ្ដើមបម្រើសេវាកម្ម ជំនាញផ្នែកឌីសាញ និង បង្កើតគំនូរជីវចល ចាប់តាំងពីឆ្នាំ២០១៤មកម្លេះ។ យើងខ្ញុំធានាផ្ដល់ជូននូវ គុណភាពខ្ពស់កម្រឹតស្តង់ដា ព្រមជាមួយនឹងតម្លៃដ៏ទាបបំផុត។ ប្រសិនបើលោកអ្នកមិ នពេញចិត្តនឹងអ្វីដែល យើងបង្កើតជូន យើងខ្ញុំធានាសងប្រាក់វិញ១០០%។ យើងខ្ញុំមានភ្នាក់ងារជំនួយដល់ អតិថិជន២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍។

យើងខ្ញុំទទួលការបង់លុយអនឡាញ

យើងខ្ញុំទទួលការវេរលុយ​

Cambodia money transfer channels

Music & Sound is powered by