លក្ខខណ្ឌនៃសេវាកម្ម

លក្ខខណ្ឌនៃសេវាកម្ម

Gartoon នឹងខិតខំអោយអស់លទ្ធភាពដើម្បីសម្រេចការងារអោយអតិថិជនបានយ៉ាងពេញជាទីចិត្តបំផុត។ យើងខ្ញុំនឹងឆ្លើយតបរាល់តម្រូវការរបស់អតិថិជនដោយផ្ដល់ជូននូវសេវាកម្មល្អ បទពិសោធន៍ជោគជ័យ និងការងារ ដែលមានគុណភាពខ្ពស់។ លក្ខខណ្ឌខាងក្រោមនេះ ត្រូវបានធ្វើឡើងដើម្បីធានាអោយបាននូវទំនុកចិត្តរវាង អតិថិជន និងក្រុមហ៊ុនយើងខ្ញុំ។

កម្មសិទ្ទ

អតិថិជននឹងទទួលបានសិទ្ធទាំងស្រុងក្នុងការប្រើប្រាស់ការឌីសាញ/វីដេអូគំនូរជីវចលដែលយើងខ្ញុំបង្កើតជូន បន្ទាប់ពីការបង់ថ្លៃសេវាកម្មគ្រប់ចំនួន។ មានន័យថារាល់ការងារដែលមិនទាន់បានបង់ថ្លៃសេវាកម្មគ្រប់យើងខ្ញុំ មិនទាន់អនុញ្ញាតិអោយលោកអ្នកយកទៅប្រើប្រាស់ជាដាច់ខាត។

មតិរយោបល់បស់អតិថិជន

អតិថិជនគួរតែប្រាប់ពីអ្វីដែលលោកអ្នកគិតថាសម រឺអ្វីដែលលោកអ្នកចង់បានអោយពួកយើងដឹងេជាមុន ដើម្បី ពួកយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រេចបាននូវអ្វីដែលលោកអ្នកចង់បាន។ ក្រៅពីនេះអតិថិជនគួរតែ មានឯកសារដើម្បីបញ្ចាក់អោយកាន់តែច្បាស់អំពីចំណុចសំខាន់ទាំងឡាយដែលខ្លួនចង់បានពិតប្រាកដ។ សូមបញ្ជាក់ថាមុននឹងយើងខ្ញុំចាប់ផ្ដើមបំពេញនូវចំណុចទាំងឡាយដែលលោកអ្នកចង់បាន យើងខ្ញុំតម្រូវអោយ អតិថិជនធ្វើការព្រមព្រៀង (តាមរយៈអ៊ីមែល) រឺចុះហត្ថលេខា ដើម្បីបញ្ជាក់ជាមុនសិន។

ការបង់ថ្លៃសេវាកម្ម

ដោយសារយើងខ្ញុំត្រូវចំណាយច្រើនទាំងពេលវេលា ទាំងកម្លាំង និងការខិតខំប្រឹងប្រែងដើម្បីបង្កើតជាឌីសាញ /គំនូរជីវចលដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក ដូច្នេះយើងខ្ញុំសូមសំណូមពរអោយលោកអ្នកធ្វើការកក់ប្រាក់ 30% នៃតម្លៃសេវាកម្មជាមុនសិនមុននឹងយើងខ្ញុំចាប់ផ្ដើមបម្រើសេវាកម្មជូន។ Gartoon នឹងចាប់ផ្ដើមបម្រើសេវាកម្មជូន លោកអ្នកភ្លាមបន្ទាប់ពីទទួលបានប្រាក់កក់ហើយ។ តម្លៃដែលត្រូវបង់សម្រាប់សេវាកម្មដែលនៅសល់ 70 % ទៀត លោកអ្នកអាចអោយបង្គ្រប់នៅពេលចប់គម្រោងក៏បាន ប៉ុន្តែត្រូវបង់អោយបានមុនពេលដែលយើងខ្ញុំ ផ្ដល់ជូនលោកអ្នកនូវលទ្ធផលសម្រេច ព្រមទាំងឯកសារដើម។ សូមគោរពតាមគោលការណ៍ទាំងនេះទាំងអស់គ្នា ដើម្បីជៀសវាងវិវាទ។

កំណែ

Gartoon នឹងធ្វើកំណែជូនដោយឥតកំណត់ និងមិនរឹតត្បឹតដល់អតិថិជនក្នុងការកែកុនឡើយ។ ប៉ុន្តែកំណែ ទាំងនោះត្រូវធ្វើឡើងក្នុងបរិបទដែលមានក្នុងកិច្ចសន្យា។ ក្នុងករណីមិនមែនជាកំណែរ ប៉ុន្តែជាការងារបន្ថែមពី លើអ្វីដែលមិនមានក្នុងកិច្ចសន្យា យើងខ្ញុំនឹងធ្វើការប៉ាន់ស្មានតម្លៃដែលត្រូវបន្ថែមរួចស្នើរទៅដល់លោកអ្នកវិញ។ យើងខ្ញុំ ចង់ផ្ដល់សេវាកម្មដែលល្អដល់លោកអ្នក ប៉ុន្តែលោកអ្នកគួរតែយោគយល់ត្រង់ចំណុចនេះ ព្រោះតម្លៃដែល យើងខ្ញុំដាក់ក្នុងកិច្ចសន្យា ជាតម្លៃដ៏សមរម្យមួយដោយធៀបជាមួយនឹងសេវាកម្ម ដូច្នេះការកែកុនអោយលើសពី កិច្ចសន្យា យើងខ្ញុំត្រូវចំណាយពេល និងកម្លាំងបន្ថែម ដូច្នេះយើងខ្ញុំត្រូវធ្វើការស្នើរសុំថវិការបបន្ថែមដើម្បីអោយ សមស្របទៅតាមសេវាកម្ម បើមិនដូច្នេះអាចនាំអោយមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់យើងខ្ញុំ។

ការបន្ថែមការងារ និង ការផ្លាស់ប្ដូរមាតិការក្នុងគម្រោង

ការងារទាំងឡាយណាដែលបន្ថែមក្រោយកិច្ចព្រមព្រៀងនៃគម្រោង ត្រូវបានចាត់ទុកថាជាការបន្ថែមការងារ រឺការផ្លាស់ប្ដូរមាតិការក្នុងម្រោង។ ប្រសិនបើការបន្ថែមការងារ រឺការផ្លាស់ប្ដូរមាតិការក្នុងម្រោងមានច្រើនរហូត ដល់ថ្នាក់ប៉ះពាល់ដល់ការខាតបង់របស់យើងខ្ញុំ នោះយើងខ្ញុំនឹងធ្វើការស្នើរសុំថិវិការបន្ថែម ដោយយោងទៅតាម ទំហំការងារនោះ ដោយទាំងភាគីអតិថិជន និងយើងខ្ញុំត្រូវធ្វើការព្រមព្រៀងគ្នាលើការស្នើរសុំនេះជាមុនសិន មុននឹងចាប់ផ្ដើមបន្តការងារទៅមុខទៀត។

ការបម្រុងទុកឯកសារ

យើងខ្ញុំមិនធានារក្សារទុកឯកសារឌីសាញ/វីដេអូគំនូរជីវចល របស់លោកអ្នករក្នុងរយៈពេលយូរបន្ទាប់ពីចប់ គម្រោងឡើយ ដោយយើងខ្ញុំនឹងផ្ដល់ជូនឯកសារដែលពាក់ព័ន្ធនឹង គម្រោងទាំងអស់ដល់លោកអ្នកបន្ទាប់ពីធ្វើ គម្រោងចប់ ហើយតម្រូវអោយលោកអ្នករក្សារទុកឯកសារទាំងអស់នោះដោយខ្លួនឯង។

បញ្ហា និង កំហុស

អតិថិជនត្រូវធ្វើការផ្ទៀងផ្ទាត់មាតិការរបស់ខ្លួនរួមមានទាំង​អក្ខរាវិរុទ្ធអោយបានច្បាស់លាស់មុននឹងផ្ញើរមកកាន់យើងខ្ញុំដើម្បីជៀសវាងកំហុស ធ្វើអោយខាតបង់ពេលវេលាទាំងសងខាង។

កាលផុតកំណត់

Gartoon នឹងសម្រេចការងាររបស់លោកអ្នកអោយបានដូចកាលកំណត់ក្នុងកិច្ចសន្យា (លើកលែងករណីគ្រោះ អន្តរាយ)។ ដើម្បីធ្វើអោយបានទាន់ពេលកំណត់ យើងខ្ញុំសំណូមពរលោកអ្នកអោយធ្វើការឆ្លើយតបលឿនៗ ផងដែរលើកំណែរនីមួយៗ និងផ្ដល់អោយយើងខ្ញុំនូវមាតិការនានាដែលលោកអ្នកមានអោយបានលឿន ដើម្បី យកមកបង្កើតជាឌីសាញ/គំនូរជីវចល។ ។ ជាធម្មតាយើងខ្ញុំនឹងមិនធ្វើការងារណាមួយ ដែលគ្មានការព្រមព្រៀង ជាមុនពីលោកអ្នកឡើយ ការបណ្ដែតបណ្ដោយ ពេលវេលា ក្នុងសហប្រតិបត្តិការអាចប៉ះពាល់ដល់គម្រោង។ ទោះជាយ៉ាងណា ការបង់ថ្លៃសេវាកម្មនឹងធ្វើឡើងតាមពេលវេលាដែលបានកំណត់ដដែល។ បន្ទាប់ពីចុះ ហត្ថលេខា លោកអ្នកបានយល់ព្រមថានឹងអនុវត្តតាមជំហ៊ានទាំងនេះ។

ការលុបចោល

យើងខ្ញុំមិនធានាសងប្រាក់វិញក្នុងករណីលោកអ្នកលប់គម្រោង រឺឈប់ធ្វើគម្រោងឡើយ។ ក្នុងករណីអតិថិជន មិនឆ្លើយតបមកកាន់យើងខ្ញុំក្នុងរយៈពេល 30 ថ្ងៃ មានន័យថាលោកអ្នកលប់គម្រោងចោល រឺឈប់ធ្វើគម្រោងនេះ ហើយយើងខ្ញុំនឹងផ្អាកគម្រោងនេះ ។

សិទ្ធប្រើប្រាស់

យើងខ្ញុំនឹងមិនយកការងារដែលអតិថិជនជួលយើងខ្ញុំធ្វើទៅបង្ហាញជាសាធារណៈ ទោះក្នុងទម្រង់ណាក៏ដោយ ដោយគ្មានការអនុញ្ញាតិពីអតិថិជនដែលជាម្ចាស់គម្រោងឡើយ។

ការទំនាក់ទំនង

លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈទូរស័ព្ទ រឺអ៊ីមែលបានជារៀងរាល់ថ្ងៃ ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ម៉ោង 8:30ព្រឹក ដល់ 8:30យប់ រឺតាមរយៈការណាត់ជួបដែលពួកយើងព្រមព្រៀងគ្នា។ ការណាត់ជួបជាមួយអ្នក ឌីសាញ/អ្នកផលិតគំនូរជីវចល ត្រូវធ្វើឡើងក្នុងម៉ោងធ្វើការប៉ុណ្ណោះ។ រាល់កំណែទាំងឡាយត្រូវធ្វើ ការព្រមព្រៀងតាមរយៈអ៊ីមែល រឺហត្ថលេខា ដោយមិនត្រូវធ្វើឡើងតាមរយៈការនិយាយតែមាត់តាម ទូរស័ព្ទឡើយ។

ភាពសម្ងាត់

អតិថិជនត្រូវប្រាប់យើងខ្ញុំអោយដឹងមុនពេលចាប់ផ្ដើមធ្វើគម្រោងនូវភាពសម្ងាត់ រឺការប្រកាន់ទាំងឡាយដែល ទាក់ទងនឹងគម្រោង។

ចំណុចចុងក្រោយ

ដើម្បីអោយខ្ញុំអាចសម្រេចបានការងារដែលល្អសម្រាប់លោកអ្នក សូមលោកអ្នកចូលរួមក្នុងការទំនាក់ទំនងអោយ បានលឿននិងញឹកញាប់ ព្រោះដើម្បីការនៃគម្រោងដែលល្អគឺអាស្រ័យលើសហប្រតិបត្តិការដែលល្អ ទោះជា លោកអ្នកមិនបានយល់ច្បាស់ពីចំណុចណាមួយនៃគម្រោងនេះក៏ដោយ (ប៉ុន្តែយើងខ្ញុំនឹងខិតខំអោយអស់ពី លទ្ធភាពដើម្បីធ្វើអោយលោកអ្នកយល់)។ ជាទីបញ្ចប់ យើងខ្ញុំសូមសំណូមពរដល់អតិថិជនចូលរួមអោយ បានញឹកញាប់ក្នុងការត្រួតពិនិត្យ រឺផ្ដល់ជាយោបល់ ដល់ការងារដែលយើងខ្ញុំបានផលិតជូន ព្រោះយើងខ្ញុំមិនអាច សម្រេចការងារបានដោយគ្មានការចូលរួមពីលោកអ្នកឡើយ។

ព័ត៍មានលម្អិតអំពីទំនាក់ទំនង

អាសយដ្ឋាន ផ្ទះលេខ៣៥អេ ផ្លូវ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមហ៊ុន Gartoon ចាប់ផ្ដើមបម្រើសេវាកម្ម ជំនាញផ្នែកឌីសាញ បង្កើតគំនូរជីវចល ផលិតវីដេអូស្ពត និងបង្កើតវិបសាយ ចាប់តាំងពីឆ្នាំ២០១៤មកម្លេះ។ យើងខ្ញុំធានាផ្ដល់ជូននូវ គុណភាពខ្ពស់កម្រឹតស្តង់ដា ព្រមជាមួយនឹងតម្លៃដ៏ទាបបំផុត។ ប្រសិនបើលោកអ្នកមិ នពេញចិត្តនឹងអ្វីដែល យើងបង្កើតជូន យើងខ្ញុំធានាសងប្រាក់វិញ១០០%។ យើងខ្ញុំមានភ្នាក់ងារជំនួយដល់ អតិថិជន២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍។

យើងខ្ញុំទទួលការបង់លុយអនឡាញ

យើងខ្ញុំទទួលការវេរលុយ​

Cambodia money transfer channels

Music & Sound is powered by