គោលការណ៍នៃការសងប្រាក់វិញ

Gartoon ធានាជូននូវការពេញចិត្ត១០០%សម្រាប់អតិថិជនគ្រប់ៗរូប។ ក្នុងករណីដែលមានបញ្ហាធ្វើឲ្យគម្រោងរបស់លោកអ្នកបរាជ័យ យើងខ្ញុំធានាថាសងប្រាក់ជូនវិញ១០០%។

ការសងប្រាក់ជូនវិញនឹងត្រូវធ្វើឡើងដូចខាងក្រោម៖

  • ប្រសិនបើលោកអ្នកទាមទារប្រាក់សំណង ក្នុងរយៈពេល៣ថ្ងៃក្នុងពេលធ្វើគម្រោង លោកអ្នកនឹងទទួលបានប្រាក់សំណងចំនួន ៦០%ត្រលប់មកវិញ។
  • ប្រសិនបើលោកអ្នកទាមទារប្រាក់សំណង ក្នុងរយៈពេល៥ថ្ងៃក្នុងពេលធ្វើគម្រោង លោកអ្នកនឹងទទួលបានប្រាក់សំណងចំនួន ៣០%ត្រលប់មកវិញ។
  • សំណងនឹងមិនត្រូវបានផ្តល់ជូនឡើយ បន្ទាប់ពីរយៈពេល៥ថ្ងៃ ឬបន្ទាប់ពីដំណើរការគម្រោងលើសពី ៦០%។ ប៉ុន្តែក្រុមហ៊ុនយើងខ្ញុំបើកចំហរក្នុងការពិភាក្សារលើបញ្ហាប្រាក់សំណងនេះ ដោយគ្រាន់តែ ទំនាក់ទំនងមកកាន់យើងខ្ញុំ ដោយចុចទីនេះ។
  • ការទាមទាសំណងត្រូវធ្វើឲ្យបានមុនកំណែទី៥។
  • សំណងនឹងមិនត្រូវបានផ្ដល់ជូនឡើយ បន្ទាប់ពីកំណែទី៥ ឬការឌីសាញត្រូវបានធ្វើហើយ។

ប្រសិនបើលោកអ្នកនៅមានចម្ងល់ សូមទំនាក់ទំនងមកកាន់ផ្នែកសំណង។ Gartoon នឹងអនុវត្តទៅតាមគោលការដែលបានចែងខាងលើ ដោយគោរពទៅតាមផ្លូវច្បាប់។

របៀបទាមទារសំណង៖

ដើម្បីទាមទារសំណងបាន លោកអ្នកត្រូវបានតម្រូវឲ្យមាន៖

  • មានហេតុផលគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ខ្លួនមិនពេញចិត្តត្រង់ណា ដែលពួកយើងបានសន្យាថាធ្វើឲ្យបាននោះ។
  • ប្រសិនបើលោកអ្នកមានហេតុផលគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថាវាជាកំហុសខាងយើងខ្ញុំ ឬការផលិតមិនមានគុណភាពស្របទៅតាមការសន្យា យើងខ្ញុំនឹងបញ្ជូនករណីនេះទៅកាន់ផ្នែកទាមទារសំណង ដើម្បីផ្ដល់សំណងជូនលោកអ្នកវិញ។

សូមបញ្ជាក់ថា បន្ទាប់ពីការទាមទារសំណងរួចហើយ រាល់ការផលិត ឬបង្កើតដោយក្រុមហ៊ុនយើងខ្ញុំ នឹងត្រូវបានរក្សារសិទ្ធដោយយើងខ្ញុំដែល ដោយអតិថិជនដែលទទួលបានសំណងគ្មានសិទ្ធក្នុងការប្រើប្រាស់ឡើយ។ សូមបញ្ជាក់ថា៖

  • ការទាមទារសំណង មានន័យថាជាការផ្លាស់ប្ដូរផលិតផលយកប្រាក់វិញ ដូច្នេះសិទ្ធប្រើប្រាស់ និងកម្មសិទ្ធបញ្ញលើអ្វីដែលបានបង្កើតរួច ត្រូវបានផ្ទេរមកកាន់ក្រុមហ៊ុនយើងខ្ញុំវិញ។
  • ប្រសិនបើមានករណីណាមួយ ការបង្កើតរបស់យើងខ្ញុំនោះ(ដែលត្រូវបានប្ដូរដោយសំណង) ត្រូវបានប្រើប្រាស់ កែកុន ឬផ្សព្វផ្សាយជាសារធារនៈ ម្ចាស់គម្រោងត្រូវប្រឈមមុខចំពោះមុខច្បាប់កម្មសិទ្ធបញ្ញា។

ប្រិសិនបើលោកអ្នកនៅមានចម្ងល់ទាក់ទងនឹង លក្ខខណ្ឌនៃសេវាកម្ម​ សូមចុចទីនេះ

ព័ត៍មានលម្អិតអំពីទំនាក់ទំនង

អាសយដ្ឋាន ផ្ទះលេខ៣៥អេ ផ្លូវ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមហ៊ុន Gartoon ចាប់ផ្ដើមបម្រើសេវាកម្ម ជំនាញផ្នែកឌីសាញ បង្កើតគំនូរជីវចល ផលិតវីដេអូស្ពត និងបង្កើតវិបសាយ ចាប់តាំងពីឆ្នាំ២០១៤មកម្លេះ។ យើងខ្ញុំធានាផ្ដល់ជូននូវ គុណភាពខ្ពស់កម្រឹតស្តង់ដា ព្រមជាមួយនឹងតម្លៃដ៏ទាបបំផុត។ ប្រសិនបើលោកអ្នកមិ នពេញចិត្តនឹងអ្វីដែល យើងបង្កើតជូន យើងខ្ញុំធានាសងប្រាក់វិញ១០០%។ យើងខ្ញុំមានភ្នាក់ងារជំនួយដល់ អតិថិជន២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍។

យើងខ្ញុំទទួលការបង់លុយអនឡាញ

យើងខ្ញុំទទួលការវេរលុយ​

Cambodia money transfer channels

Music & Sound is powered by