សំណួរពីអតិថិជន

ងាយស្រួលបំផុត! គ្រាន់តែទំនាក់ទំនងមកកាន់យើងខ្ញុំ ហើយប្រាប់នូវអ្វីដែលលោកអ្នកចង់បាន។ ហើយរង់ចាំលទ្ធផលជាការស្រេច!

យើងខ្ញុំផ្ដល់ភាពងាយស្រួល និងទំនុកចិត្តដល់លោកអ្នក ដោយបែងចែកការបង់ប្រាក់ជា២ ដំណាក់កាល។ ដំណាក់កាលទី១ គឺលោកអ្នកត្រូវបង់ ៥០%នៅពេលចាប់ផ្ដើមគម្រោង ហើយ ៥០% លោកអ្នកនឹងត្រូវបង់ពេលគម្រោងត្រូវបានបញ្ចប់ដោយជោគជ័យ។ លើកលែងតែការផ្ដល់ជូន ឬបញ្ចុះតម្លៃពិសេស ដែលតម្រូវឲ្យលោកអ្នកត្រូវបង់ ១០០%។ ក្រុមហ៊ុនយើងខ្ញុំទទួល ការបង់ប្រាក់តាមអនឡាញ (PayPal) និង ការវេរលុយគ្រប់ប្រភេទ។

នៅពេលដែលធ្វើវីដេអូគំនូរជីវចលចបង់ វីដេអូនោះនឹងក្លាយជាកម្មសិទ្ធបញ្ញារបស់លោកអ្នក ១០០% ដោយលោកអ្នកអាចយកទៅប្រើប្រាស់លើអ្វីក៏បាន លើកលែងតែការយកទៅកែសម្រាប់ប្រែនផ្សេងទៀត។

សម្រាប់ប្រភេទឯកសារ យើងខ្ញុំតម្រូវតាមការចង់បានរបស់លោកអ្នក។ ជាទូរទៅ យើងផ្ដល់ជូនអតិថិជននូវ វីដេអូគំនូរជីវចល ទំហំ Full HD ជាប្រភេទឯកសារដែលអាចបើកមើលបាន នៅលើគ្រប់ម៉ាសុីន និងទូរស័ព្ទ។

ផ្នែកនិពន្ធរបស់យើងខ្ញុំ មានជំនាញ និង បទពិសោធន៍ខាងនិពន្ធ ជាច្រើនឆ្នាំមកហើយ ពួកគេមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កើតសាច់រឿងដ៏ល្អសម្រាប់លោកអ្នក ប៉ុន្តែបើលោកអ្នកចង់បានសាច់រឿងដែលសរសេរខ្លួនឯង ក៏គ្មានបញ្ហាដែរ ពួកយើងនឹងយកសាច់រឿងរបស់លោកអ្នកមកបង្កើតជាគំនូរជីវចល។

សម្រាប់យើងខ្ញុំធានាទាំងគុណភាព និង តម្លៃ ប៉ុន្តែលោកអ្នកគួរតែមានគោលដៅជាមុនសិន ព្រោះថាពួយើងអាច សម្រេចគម្រោងបង្កើតគំនូរជីវចលជូនលោកអ្នកបាន ប៉ុន្តែយើងខ្ញុំ មិនអាចសម្រេចចិត្តក្នុងជំនួញរបស់លោកអ្នកបានឡើយ។

ពិតជាបាន! ក្រុមរបស់ពួកយើង មានធនធនាមនុស្សគ្រប់គ្រាន់ ដើម្បីសម្រេចការងារជូនលោកអ្នកឲ្យទាន់ពេលវេលា ប៉ុន្តែយើងត្រូវការពិភាក្សាឲ្យបានច្បាស់លាស់ ជៀសវាងភាពច្របូកច្របល់ និងភ័ន្តច្រលំគ្នា រវាងកំណែនៃគម្រោងនីមួយៗ។

យើងអាចធ្វើវីដេអូគំនូរជីវចល បានរហូតដល់៥ភាសារ មានដូចជា៖ ភាសារអង់គ្លេស ភាសារខ្មែរ ភាសារចិន ភាសារបារាំង ភាសារប៉ុកទុយហ្គាល់ និង ភាសារអេស៉្បាញ ដោយមានអ្នកបញ្ចូលសម្លេងទាំងប្រុស ទាំងស្រី។

និយាយឲ្យខ្លី និង ងាយយល់ គឺលោកអ្នកមានសិទ្ធក្នុងការកែឥតកំណត់ ទោះបីជាយើងខ្ញុំដឹងថា មានដៃគូរប្រកួតប្រជែង យកចំណុចនេះ មកធ្វើបាបក្រុមការងារយើងក៏ដោយ ប៉ុន្តែយើងខ្ញុំគិតថា ទោះជាយើងខ្ញុំប្រឈមមុខនឹងហានិភ័យត្រង់ចំណុចនេះ ប៉ុន្តែវាធ្វើឲ្យអតិថិជនងាយស្រួល និងមានភាពកក់ក្ដៅលើគម្រោងរបស់ខ្លួន។

សម្រាប់គោលការណ៍នៃក្រុមហ៊ុនយើងខ្ញុំ ការផ្លាស់ប្ដូរគម្រោង គឺស្មើរនឹងការស្នើរដាក់គម្រោងថ្មី និងគិតតម្លៃលើគម្រោងថ្មីនោះ ប៉ុន្តែគម្រោងចាស់លោកអ្នកផ្លាស់ប្ដូរនោះមិនត្រូវបានគិតលុយទាំងស្រុងឡើយ។ យើងខ្ញុំគិតតម្លៃពលកម្មលើគម្រោងចាស់នោះត្រឹមតែ ៣០% នៃតម្លៃពេញប៉ុណ្ណោះ។ មានន័យថា ក្រុមហ៊ុនយើងខ្ញុំ នឹងបង់ប្រាក់ ២០% នៃប្រាក់កក់៥០% ដែលលោកអ្នកបានបង់នៅដំណាក់កាលដំបូងត្រលប់មកវិញ។

យើងខ្ញុំពិតជាអាចធ្វើបាន ប៉ុន្តែគម្រោងរបស់អតិថិជនគ្រប់គ្នាសុទ្ធតែមានពេលកំណត់ យើងខ្ញុំផ្ដល់អទិភាពជូនអតិថិជនស្មើរភាពគ្នា ដូច្នេះប្រសិនបើលោកអ្នក ចង់បានសេវាកម្មរហ័សលឿនជាងគេ យើងខ្ញុំត្រូវការប្រើកម្លាំងពលកម្ម និងអ្នកជំនាញបន្ថែមលើសពីគម្រោងធម្មតា ដែលតម្រូវឲ្យលោកអ្នកបន្ថែមការចំណាយក្នុងចន្លោះពី ៣០% ទៅ ៥០%។

សម្រាប់គំនូរជីវចល ស្តង់ដា ដែលមានរយៈពេល ៣០វិនាទី យើងខ្ញុំប្រើពេលផលិតត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ។

សូមអរគុណសម្រាប់សំណួរនេះ! លោកអ្នកអាចឆែកមើលតារាងតម្លៃបាន នៅមុីនុយខាងលើ

ពិតជាអាច ប៉ុន្តែលោកអ្នកត្រូវប្រាប់យើងខ្ញុំពីស្តាយដែលលោកអ្នកចង់បានជាមុនសិន រួចរង់ចាំ៨ម៉ោង។ យើងខ្ញុំនឹងផ្ញើរជូនយ៉ាងពេញចិត្ត!

ព័ត៍មានលម្អិតអំពីទំនាក់ទំនង

អាសយដ្ឋាន ផ្ទះលេខ៣៥អេ ផ្លូវ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមហ៊ុន Gartoon ចាប់ផ្ដើមបម្រើសេវាកម្ម ជំនាញផ្នែកឌីសាញ បង្កើតគំនូរជីវចល ផលិតវីដេអូស្ពត និងបង្កើតវិបសាយ ចាប់តាំងពីឆ្នាំ២០១៤មកម្លេះ។ យើងខ្ញុំធានាផ្ដល់ជូននូវ គុណភាពខ្ពស់កម្រឹតស្តង់ដា ព្រមជាមួយនឹងតម្លៃដ៏ទាបបំផុត។ ប្រសិនបើលោកអ្នកមិ នពេញចិត្តនឹងអ្វីដែល យើងបង្កើតជូន យើងខ្ញុំធានាសងប្រាក់វិញ១០០%។ យើងខ្ញុំមានភ្នាក់ងារជំនួយដល់ អតិថិជន២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍។

យើងខ្ញុំទទួលការបង់លុយអនឡាញ

យើងខ្ញុំទទួលការវេរលុយ​

Cambodia money transfer channels

Music & Sound is powered by