អំពី GARTOON - ក្រុមហ៊ុនផ្ដល់សេវាកម្មជំនាញ បង្កើតគំនូរជីវចល និង ឌីសាញ ក្នុងតម្លៃទាប

ក្រុមហ៊ុនយើងខ្ញុំគឺជា កន្លែងដែលប្រមូលផ្ដុំទៅដោយ យុវជនដែលមានសមត្ថភាពជាច្រើន ដែលអាចបង្កើតគំនូរជីវចល ដែលមានភាពទាក់ទាញ ដល់នាក់ទស្សនា។ ចាប់ពីការគូររូបតួរអង្គ ការបញ្ចូលសម្លេង ការបង្កើតសាច់រឿង រហូតដល់ការបង្កើតចលនា ពួកគេមានទាំងសមត្ថភាព និងកម្មវិធីកុំព្យូទ័រដែលពីសេស សម្រាប់ជំនួយដល់ពួកគេ។ ដូច្នេះ យើងខ្ញុំអាចបង្កើតបានជាស្នាដៃនានាបាន ដែលអាចប្រកួតប្រជែងទាំងតម្លៃ និងគុណភាពជាមួយក្រុមហ៊ុនផ្សេងៗ យ៉ាងមានទំនុកចិត្ត។

បើនិយាយពីបទពិសោធន៍វិញ យើងខ្ញុំបានបង្កើតលទ្ធផលល្អៗ ជាច្រើនជូនដល់អតិថិជូន។ ពួកយើងសន្យាថាអ្វីដែលពួកយើ់ងធ្វើ កឺផ្ចិតផ្ចង់ មិនខ្ជីខ្ជារឡើយ។ ដោយសារតែ សង្គមបច្ចប្បន្ន ការផ្សព្វផ្សាយផ្ដោតយ៉ាងខ្លាំងទៅទៅ អ្នកប្រើប្រាស់អ៊ិនធើណិត ដូច្នេះវាពិតជាលំបាកខ្លាំងណាស់ ក្នុងការទាក់ទាញពួកគេឲ្យមកចាប់អារម្មណ៍លើ ការផ្សព្វផ្សាយបែបធម្មតាៗ។ ដូច្នេះហើយទើប ទើបយើងខ្ញុំបង្កើតសេវាកម្មនេះឡើង ដែលបង្កប់ទៅដោយ រូបភាព និងចលនាទាក់ទាញ ដើម្បីបង្វែរអារម្មណ៍ពួកគេ មកមើលការផ្សព្វផ្សាយរបស់លោកអ្នកវិញ។

ក្រុមហ៊ុនយើងខ្ញុំ មានអ្នកជំនាញពិតប្រាកដ ប្រកបដោយបទពិសោធន៍ ក្នុងការ បង្កើតគំនូរជីវចល និង ឌីសាញ

Gartoon ផ្ដល់ជូននូវសេវាកម្មជំនាញខាង បង្កើតគំនូរជីវចល និង ឌីសាញ ដែលមានតម្លៃទាប ប៉ុន្តែគុណភាពខ្ពស់បាន ដោយសារតែយើងមាន យុវជនដែលមានទាំងសមត្ថភាព និង ទឹកចិត្តស្រលាញ់ការងារ ជាងប្រាក់ខែដែលយើងផ្ដល់ឲ្យពួកគេ។ ជាងនេះទៅទៀត ពួកយើងតែងតែសិក្សាលើ គម្រោងយ៉ាងច្បាស់លាស់ មុននឹងចាប់ផ្ដើមធ្វើ ដើម្បីបញ្ជៀសកំហុសឆ្គងពេលផលិតរួច ដែលធ្វើឲ្យខាតបង់ទាំងថវិការ និងពេលវេលា។ ពេលខ្លះយើងផ្ដល់ជូននូវគំរូ ឲ្យអតិថិជនមើល ហើយជ្រើសរើសយកគំរូ ដែលប្រហាក់ប្រហែលនឹងខ្លួនពេញចិត្ត ដើម្បីឲ្យយើងខ្ញុំយល់កាន់តែច្បាស់ថា អតិថិជនចង់បានរបៀបណា។ តម្លៃទាប និង គុណភាពខ្ពស់ គឺជាគោលការណ៍ធំបំផុតទាំង២ សម្រាប់ក្រុមហ៊ុនយើងខ្ញុំ។ ក្រុមហ៊ុនយើងខ្ញុំប្ដាជ្ញា ផ្ដល់ជូននូវលទ្ធផលពិសេសបំផុតសម្រាប់សម្រាប់អតិថិជនគ្រប់ៗរូប។

ដំណើរការនៃការផលិត

affordable animation scripting

1.ប្រមូលទិន្នន័យ និង សរសរស្គ្រីប

ចំណុចផ្ដើមនៃការផលិត គឺយើងខ្ញុំត្រូវតែប្រមូលព៍ត័មាន ឲ្យបានគ្រប់គ្រាន់ ដើម្បីស្វែងយល់ច្បាស់ អំពីអ្វីដែលលោកអ្នកចង់បាន។ ការប្រមូលព័ត៍មានទាំងអស់នេះ គឺជាជំហ៊ានដ៏សំខាន់ដើម្បីឈានទៅ ដល់ការបង្កើតលទ្ធផលដែលអតិថិជនចង់បាន។

affordable animation storyboard

2.បង្កើតជាសាច់រឿង

មន្ទាប់ពីអតិថិជន មើលស្គ្រីប និង យល់ព្រមហើយនោះ ដល់ពេលដែលយើងខ្ញុំ បង្កើតសាច់រឿងដែល ដែលមាននៅក្នុងស្គ្រីបនោះម្ដង។ នេះគឺជាដំណាក់កាលដែល អតិថិជនអាចមើលឃើញត្រួសៗ ពីអ្វីដែលខ្លួនចង់បាន ដែលធ្វើឲ្យយើងខ្ញុំមានភាពជឿជាក់ថា អ្វីដែលយើងខ្ញុំកំពុងធ្វើគឺជាអ្វីដែលអតិថិជនចង់បាន១០០%។ (ចុចទីនេះដើម្បីមើលគំរូនៃការចងក្រកសាច់រឿង)

affordable animation visualization

គូសចេញជារូបភាព

បន្ទាប់ពីការបង្កើតសាច់រឿងរួច យើងខ្ញុំនឹងបន្តទៅជំហ៊ាន នៃការគូរ និង ឌីសាញតួរអង្គ រូបទដ្ឋភាព និងការរចនាអក្សរជាដើម។ ទម្រង់នៃការគូរ និង ឌីសាញនេះហើយ នឹងជួយឲ្យលោកអ្នក និងយើងខ្ញុំអាចស្រម៉ៃឃើញ សាច់រឿងកាន់តែច្បាស់

affordable animation digitization

4.បង្កើតចលនា 2D ឬ 3D

នេះជាជំហ៊ាន ដែលអ្វីៗគ្រប់យ៉ាងចាប់ផ្ដើមកម្រើក មានសកម្មភាព ទាំងតួរអង្គ វត្តុនានា និង ទិដ្ឋភាពនៅក្នុងវីដេអូ គំនូរជីវចលនឹងចាប់ផ្ដើម មានចលនាយ៉ាងរស់រវើក។

voicover

5.បញ្ចូលសម្លេង

ដល់ពេលដែលលោកអ្នកត្រូវជ្រើសរើសសម្លេង និង ភ្លេងដែលលោកអ្នកចង់បានហើយ។ ការបន្ថែមសម្លេង នឹងបន្ថែមចំណាប់អារម្មណ៍ ទៅលើគំនូរជីវចលកាន់តែខ្លាំងថែមទៀត។ (លោកអ្នកអាចមើលគំរូ ឬជ្រើសរើសសម្លេងដែល លោកអ្នកចង់បានដោយចុចទីនេះ)

affordable animation post-production

6.ផ្នែកពង្រឹងគុណភាព នឹងពិនិត្យមើលជាច្រើនដង

មុននឹងផ្ញើរលទ្ធផលទៅឲ្យលោកអ្នក ផ្នែកពង្រឹងគុណភាពសេវាកម្ម នឹងពិនិត្យមើលឡើងវិញជាច្រើនលើកម្ដងទៀត នូវអ្វីដែលបានផលិតចេញមក។ យើងខ្ញុំធ្វើបែបនេះ ដើម្បីការពារការបង្កើតកំហុស ឬចំណុចឆ្គងណាមួយ ដែលធ្វើឲ្យបាត់បង់ទំនុកចិត្តពីអតិថិជន។

affordable animation publishing

7.ផ្ដល់វីដេអូជូនអតិថិជន

លទ្ធផលចុងក្រោយ នៅពេលគម្រោងត្រូវបានបញ្ចប់ យើងខ្ញុំនឹងផ្ដល់ជូននូវវីដេអូកម្រឹតខ្ពស់ច្បាស់ Full HD ដែលលោកអ្នកអាចយកទៅប្រើប្រាស់ បានគ្រប់ទម្រង់ដូចជា៖ អាចដាក់លើវិបសាយ និងបណ្ដាញសង្គមគ្រប់ប្រភេទ ។

អតិថិជន

cheap-animation-cheap-graphic-design

សមាជិក

ក្រុមហ៊ុន Gartoon ធានាជូនថា វីដេអូគំនូរជីវចលដែលយើងផលិត មានគុណប្រយោជន៍គ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយ និងពន្យល់ដល់អតិថិជនរបស់លោកអ្នក។ ប៉ុន្តែវីដេអូគំនូរជីវចល មានលក្ខណៈពិសេសច្រើនជាងនេះ។ ក្រៅពីការផ្សព្វផ្សាយ និងពន្យល់អតិថិជនរបស់លោកអ្នក វីដេអូគំនូរជីវចលរបស់យើងខ្ញុំ នឹងធ្វើឲ្យពួកគេមានអារម្មណ៍ប្លែក និងចម្ងល់ ខុសពីការឃើញរូបមនុស្សពិត។ នេះហើយគឺជាអ្វីដែលយើងចង់បាន!

cheap-animation-cheap-graphic-design

ស សៀងហេង

ផ្នែកទំនាក់ទំនងខាងបច្ចេកទេស

cheap-animation-cheap-graphic-design

សួន សុីផាសិទ្ធ

ផ្នែកបង្កើតគំនូរជីវចល

cheap-animation-cheap-graphic-design

សឹង ឈុនឡេង

ផ្នែកនិពន្ធ

about gartoon bunthon

ជា បុណថន

ផ្នែកនិពន្ធ

about gartoon vichet

ទេព វិចិត្រ

ផ្នែកគូរសាច់រឿង

cheap-animation-cheap-graphic-design

ស សៀងហុង

ផ្នែកគំនូរ និង ឌីសាញ

cheap-animation-cheap-graphic-design

សុឹម រតនៈ

ផ្នែកគំនូរ និង ឌីសាញ

about gartoon ang

ខេង សុខអាង

ផ្នែកទីផ្សារ

ព័ត៍មានលម្អិតអំពីទំនាក់ទំនង

អាសយដ្ឋាន ផ្ទះលេខ៣៥អេ ផ្លូវ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមហ៊ុន Gartoon ចាប់ផ្ដើមបម្រើសេវាកម្ម ជំនាញផ្នែកឌីសាញ បង្កើតគំនូរជីវចល ផលិតវីដេអូស្ពត និងបង្កើតវិបសាយ ចាប់តាំងពីឆ្នាំ២០១៤មកម្លេះ។ យើងខ្ញុំធានាផ្ដល់ជូននូវ គុណភាពខ្ពស់កម្រឹតស្តង់ដា ព្រមជាមួយនឹងតម្លៃដ៏ទាបបំផុត។ ប្រសិនបើលោកអ្នកមិ នពេញចិត្តនឹងអ្វីដែល យើងបង្កើតជូន យើងខ្ញុំធានាសងប្រាក់វិញ១០០%។ យើងខ្ញុំមានភ្នាក់ងារជំនួយដល់ អតិថិជន២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍។

យើងខ្ញុំទទួលការបង់លុយអនឡាញ

យើងខ្ញុំទទួលការវេរលុយ​

Cambodia money transfer channels

Music & Sound is powered by