គន្លឹះក្នុងការបង្កើតវីដេអូស្ពតពាណិជ្ជកម្ម ដោយចំណាយលុយតិច រយៈពេលផលិតលឿន និងមានប្រសិទ្ធភាពបំផុត!

ការផ្សព្វផ្សាយអំពីផលិតផល មានច្រើនរបៀប ដូចជាការLiveលក់ ឬក៏គ្រាន់តែផុសរូបភាព និងវីដេអូលក់នៅលើហ្វេសប៊ុកក៏បាន។ មើលទៅងាយណាស់មែនទេ? សូម្បីតែកូនក្មេងក៏អាចធ្វើបានដែរ! សម្រាប់ការលក់ផ្ទាល់ខ្លួន មិនជាបញ្ហាអ្វីទេ ប៉ុន្តែសម្រាប់ការលក់ជា លក្ខណៈក្រុមហ៊ុនស្តង់ដា ឬផលិតផលប្រែនៗ បើផ្សព្វផ្សាយបែបនេះ គឺមិនខុសអីពីការយក ផលិតផលប្រែនៗ និងក្រុមហ៊ុនស្តង់ដារបស់ខ្លួន ទៅប្រៀបធៀបស្មើរនឹង ការលក់បែបរាយរយនោះទេ។ យើងអាចស្រម៉ៃគិត ដោយខ្លួនឯងបានថា៖

  • តើនៅពេលដែលអតិថិជន មើលមកការផ្សព្វផ្សាយរបស់យើង ពួកគេនឹងគិតយ៉ាងម៉េច ពីក្រុមហ៊ុន និងផលិតផលរបស់យើង?
  • តើការធ្វើបែបនេះ មានភាពទាក់ទាក់ទាញដែរ ឬទេ?
  • តើវិធីផ្សព្វផ្សាយបែបសាមញ្ញៗ ដែលនរណាក៏អាចធ្វើបានដូចនេះ មើលទៅគួរឲ្យទុកចិត្តបានទេ?
  • តើវាអាចផ្ដល់ព័ត៍មានគ្រប់គ្រាន់ ដល់អ្នកមើល ក្នុងរយៈត្រឹម30វិនាទីដែរ ឬទេ?

នេះហើយជាហេតុផល ដែលក្រុមហ៊ុននានា ចំណាយទុន ជាច្រើនក្នុងការបង្កើតវីដេអូស្ពត ពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយ ពីក្រុមហ៊ុននិងផលិតរបស់ខ្លួន ឲ្យមានលក្ខណៈពិសេសជាងគេ ព្រោះវាផ្ដល់នូវទំនុកចិត្តពីអតិថិជន ជាងការផ្សព្វផ្សាយបែប សាមញ្ញៗដែលនរណារ ក៏អាចធ្វើបាននោះ។ ប៉ុន្តែបញ្ហាគឺស្ថិតត្រង់ថា “តម្លៃថ្លៃណាស់!”។

លោកអ្នកប្រាកដជាគិតថា ការផលិតវីដេអូស្ពត ពាណិជ្ជកម្មមានការលំបាក និងចំណាយថ្លៃ ហើយមើលទៅ។  ការពិតគឺមិនខុសទេ នេះគឺជាតារាងតម្លៃនៃការផលិត វីដេអូស្ពតពាណិជ្ជកម្ម30វិនាទី៖

  • វីដេអូស្ពតពាណិជ្ជកម្ម30វិនាទី ដែលប្រើតារាល្បីដើម្បីទាក់ទាញ អាចចំណាយប្រហែលចន្លោះពី $7,000 ទៅ $10,000 និងប្រើរយៈពេលផលិត ជាមធ្យមប្រហែល7ថ្ងៃ។
  • វីដេអូស្ពតពាណិជ្ជកម្ម30វិនាទី ដែលប្រើតួរអង្គធម្មតា(មិនល្បី)ក្នុងការសម្ដែង អាចចំណាយប្រហែលចន្លោះពី $3,000 ទៅ $4,000 និងប្រើរយៈពេលផលិត ជាមធ្យមប្រហែល4ថ្ងៃ។
  • វីដេអូស្ពតពាណិជ្ជកម្ម30វិនាទី ដែលមានតែរូបភាពផលិតផល និងសម្លេង អាចចំណាយប្រហែលចន្លោះពី $1,000 ទៅ $1,500 និងប្រើរយៈពេលផលិត ជាមធ្យមប្រហែល3ថ្ងៃ។
  • វីដេអូស្ពតពាណិជ្ជកម្ម30វិនាទី បែបគំនូរជីវចល សម្រាប់ក្រុមហ៊ុនទូរទៅ អាចចំណាយប្រហែលចន្លោះពី $800 ទៅ $1,200ដុល្លា និងប្រើរយៈពេលផលិតជា មធ្យមប្រហែល15ថ្ងៃ។ ប៉ុន្តែក្រុមហ៊ុន Gartoon របស់យើងខ្ញុំផលិតវីដេអូស្ពត ពាណិជ្ជកម្មគំនូរជីវចល 30វិនាទី ដោយចំណាយត្រឹមតែ $99 និងរយៈពេលផលិត ត្រឹមតែ5ថ្ងៃតែប៉ុណ្ណោះ។

ចំណុចពិសេសនៃវីដេអូស្ពត ពាណិជ្ជកម្មបែបគំនូរជីវចល៖

  • ទំនើបទាន់សម័យកាលនៃបច្ចេកវិទ្យា។
  • ងាយស្រួលកែ (នៅពេលដែលលោកអ្នក ចង់បន្ថែមគំនិតថ្មីៗចូល)
  • តម្រូវបានបានគ្រប់ជាតិសាសន៍ ព្រោះគំនូរជីវចលគេមិនអាច មើលដឹងថាជាជាតិសាសន៍ណាបានឡើយ។
  • មានលក្ខណៈប្លែក ខុសពីអ្វីដែលគេធ្លាប់ឃើញ។
  • មើលមិនងាយស៊ាំ។

សរុបមក វិធីងាយៗដែលលោកអ្នក អាចចំណាយថវិការតិច និងចំណេញច្រើន ក្នុងការផ្សព្វផ្សាយគឺ ការផលិតវីដេអូស្ពត ពាណិជ្ជកម្មបែបគំនូរជីវចលនេះឯង។

Music & Sound is powered by