នៅក្នុងសម័យបច្ចេកវិទ្យ វែបសាយពិតជាមានសារៈសំខាន់ណាស់សម្រាប់ចែករំលែកពត៍មាន និងការប្រើប្រាស់ដើម្បីមុខជំនួញ។ នៅក្នុងអត្ថបទនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកអំពីរបៀបបង្កើតវែបសាយដោយងាយស្រួល មានគុណភាពល្អ និងមិនអស់ប្រាក់សូម្បីតែមួយកាក់មួយសេន។

សូមអនុវត្តតាមជំហ៊ានខាងក្រោមឯ៖

.ជាដំបូងសូមចូលទៅកាន់វែបសាយ infinityfree.net អ្នកនឹងបានឃើញដូចរូបខាងក្រោម

.ធ្វើការបង្កើតគណនីយដោយចុចលើប៊ូតុង Sign Up

៣.បន្ទាប់មកសូមបំពេញពត៍មានខាងក្រោម រួចុចលើប៊ូតុង Register ជាការស្រេច

បន្ទាប់ធ្វើការបង្កើតគណនីយហើយ គេតម្រូវអោយអ្នកចូលទៅកាន់អុីមែលរបស់អ្នកដើម្បីធ្វើការ Confirm

អីុមែលនោះមានលក្ខណៈដូចនេះ

 

នៅពេលដែលអ្នកចុច Confirm វានឹងនាំអ្នកមកកាន់កន្លែងដើម្បីធ្វើការ Log in បែបនេះ

បន្ទាប់មកលោកអ្នកគ្រាន់តែបំពេញនៅអុីមែល និងលេខសម្ងាត់របស់លោកអ្នកម្ដងទៀត វានឹងនាំលោកអ្នកចូលទៅកាន់គណនីយរបស់លោកអ្នកនៅជំហ៊ានបន្ទាប់

25 Posts

សួរស្ដីមិត្តទាំងអស់គ្នា ខ្ញុំបាទឈ្មោះ ស សៀងហេង អាយុ២៨ឆ្នាំ។ ខ្ញុំបាទបានប្រឡូកក្នុងការងារឌីសាញ និង បង្កើតគំនូរជីវចលអស់រយៈពេលជាង៨ឆ្នាំមកហើយ។ ខ្ញុំបានបង្កើប្លុកនេះឡើងក្នុងគោលបំណងដើម្បីបង្ហាញនូវស្នាដៃដែលខ្ញុំបានបង្កើតមួយចំនួនផង និងដើម្បីចែករំលែកនូវចំណេះដឹងព្រមទាំងបទពិសោធន៍មួយចំនួនធំទៅដល់អ្នកសិក្សាដទៃៗទៀតដែលចង់ស្វែងយល់ពីការឌីសាញនេះ។ ទន្ទឹមនឹងនេះ ខ្ញុំបានប្រមូលរូបភាព និងឯកសារឌីសាញមួយចំនួនធំមកពីប្រភពនានាដែលគេអនុញ្ញាតិអោយយើងប្រើប្រាស់ដោយសេរី ហើយទាក់ទងនឹងផ្នែកឌីសាញដើម្បីចែកចាយទៅដល់អ្នកទាំងអស់គ្នាដើម្បីធ្វើការស្វែងយល់ រឺក៏អាចយកទៅប្រើប្រាស់ក្នុងគោលបំណងស្របច្បាប់ណាមួយ។ សូមអរគុណទុកជាមុនសម្រាប់ការចែករំលែកទៅដល់អ្នកដទៃទៀត។