48 Posts

សួរស្ដីមិត្តទាំងអស់គ្នា ខ្ញុំបាទឈ្មោះ ស សៀងហេង អាយុ២៨ឆ្នាំ។ ខ្ញុំបាទបានប្រឡូកក្នុងការងារឌីសាញ និង បង្កើតគំនូរជីវចលអស់រយៈពេលជាង៨ឆ្នាំមកហើយ។ ខ្ញុំបានបង្កើប្លុកនេះឡើងក្នុងគោលបំណងដើម្បីបង្ហាញនូវស្នាដៃដែលខ្ញុំបានបង្កើតមួយចំនួនផង និងដើម្បីចែករំលែកនូវចំណេះដឹងព្រមទាំងបទពិសោធន៍មួយចំនួនធំទៅដល់អ្នកសិក្សាដទៃៗទៀតដែលចង់ស្វែងយល់ពីការឌីសាញនេះ។ ទន្ទឹមនឹងនេះ ខ្ញុំបានប្រមូលរូបភាព និងឯកសារឌីសាញមួយចំនួនធំមកពីប្រភពនានាដែលគេអនុញ្ញាតិអោយយើងប្រើប្រាស់ដោយសេរី ហើយទាក់ទងនឹងផ្នែកឌីសាញដើម្បីចែកចាយទៅដល់អ្នកទាំងអស់គ្នាដើម្បីធ្វើការស្វែងយល់ រឺក៏អាចយកទៅប្រើប្រាស់ក្នុងគោលបំណងស្របច្បាប់ណាមួយ។ សូមអរគុណទុកជាមុនសម្រាប់ការចែករំលែកទៅដល់អ្នកដទៃទៀត។